ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ គឺមានរយៈពេល២៣ឆ្នាំគត់ ដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់តារាភាពយន្តដ៏ល្បីឈ្មោះក្នុងទសវត្សទី៩០ អ្នកស្រី ពិសិដ្ឋ ពីលីកា។ ២៣ឆ្នាំមកនេះ ឃាតករដៃឆៅ និងអ្នកនៅពីក្រោយខ្នង នៅតែមិនទាន់ត្រូវបានចាប់ខ្លួនមកផ្តន្ទាទោសបាននៅឡើយទេ។ ដើម្បីរំលឹកដល់ឃាតកម្មនៅកណ្តាលថ្ងៃក្នុងទីក្រុងភ្នំពេញនេះ វិទ្យុអាស៊ីសេរីសូមផ្សាយឡើងវិញនូវសេចក្តីរាយការណ៍របស់លោក ជុន ច័ន្ទបុត្រ ស្តីពី តើអ្នកណានៅពីក្រោយ ការសម្លាប់ អ្នកស្រី ពិសិដ្ឋ ពីលីកា?
ពាក្យគន្លឹះ
ពិសិដ្ឋ ពីលីកា