វីដេអូ

ដំណោះស្រាយចំពោះអាជ្ញាធរវៀតណាម ដែលមិនទទួលយកពលរដ្ឋខ្លួនចូលស្រុកវិញ

ផ្ទះ​បណ្ដែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​របស់​ប្រជាពលរដ្ឋ​វៀតណាម បាន​បណ្ដែត​ទៅ​សំចត​នៅ​តាម​តំបន់​ផ្សេងៗ នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​កម្ពុជា​ដដែល ក្រោយ​ពី​ត្រូវ​បាន​បណ្ដេញចេញ​ពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។ ពួកគេ​មួយចំនួន​ធំ​កំពុង​សំចត​នៅ​ព្រំដែន​កម្ពុជា​វៀតណាម ដែល​នៅ​ទីនោះ​អាជ្ញាធរ​វៀតណាម​ប្រើ​កប៉ាល់​ធំៗ បិទ​ច្រក​ព្រំដែន​ទឹក ជាពិសេស​​នៅ​ខេត្ត​កណ្ដាល មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន ត្រឡប់​ចូល​ទៅ​ប្រទេស​វៀតណាម​វិញ​ទេ។ សង្គម​ស៊ីវិល អ្នក​នយោបាយ និង​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម គាំទ្រ​ចំណាត់ការ​រដ្ឋាភិបាល​ក្នុង​ការ​បណ្ដេញ​ជនអន្តោប្រវេសន៍​វៀតណាម​រស់នៅ​ខុស​ច្បាប់​នៅ​លើ​ផ្ទៃ​ទន្លេ​កម្ពុជា ដើម្បី​កែ​លម្អ​​បរិស្ថាន និង​សោភ័ណភាព​ទីក្រុង។ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ​​ឲ្យ​បាន​ច្បាស់លាស់ និង​ហ៊ាន​អារកាត់​ដោយ​មិន​គិត​ពី​មិត្តភាព ក្នុង​នាម​ជា​ម្ចាស់​ប្រទេស។ អ្នកស្រី ខែ សុណង រាយការណ៍អំពីរឿងនេះ៖

ពាក្យ​គន្លឹះ
vietnamese immigrant

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល