វីដេអូ

«តើ​ការ​បិទ​ទីក្រុង​យ៉ាង​ទន់ហន់ ​អាច​ទប់ស្កាត់​ជំងឺ​កូវីដ១៩ បាន​ដែរ​ទេ​?​ »

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ម្ដងទៀត ដោយ​បញ្ជា​ដាច់ណាត់​ពី​ការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ និង​ ក្រុង​តាខ្មៅ​ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​មនុស្ស​ចេញចូល​ទីក្រុង​ជា​ដាច់ខាត​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩។ លោក ហ៊ុន សែន ថា ប្រសិន​ជា​អ្នកណា​ម្នាក់​ទៅ​ខែត្រ​ ឬ​អ្នក​ខែត្រ​ទៅ​ភ្នំពេញ​នោះ​ គឺ​មិន​អនុញ្ញាតិ​ឲ្យ​ផ្លាស់ទី​ទៅ​កន្លែង​ដើម​វិញ​ ជា​ដាច់ខាត​​ អ្នក​ដែល​ជាប់​នៅ​កន្លែង​ណា គឺ​ត្រូវ​នៅ​កន្លែង​នោះ​។   នៅ​ទន្ទឹម​នឹង​លោក ​ហ៊ុន សែន ​ចេញ​បទបញ្ជា​ម្ដង​ជា​ពីរ​ដង​ មិន​ឲ្យ​ពលរដ្ឋ​ផ្លាស់ទី​យ៉ាង​ប្រញាប់ប្រញាល់​នេះ​ ប្រជាពលរដ្ឋ​ភាគច្រើន​មិនបាន​ត្រៀម​ស្បៀង​អាហារ​ទុក​នោះ​ទេ​។ អ្នក​ខ្លះ​បាន​ដាច់​ស្បៀង​ជា​បណ្ដើរៗ​ហើយ សូម្បី​តែ​ព្រះសង្ឃ​ក៏​ដាក់​ចង្ហាន់​ដែរ​។

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល