វីដេអូ

វិបត្តិដោយសារ កង្វះរបបអាហាររបស់កុមារក្នុងអំឡុងពេលដំបូងនៃជីវិត១៩

អង្គការយូនីសេហ្វ (UNICEF) និងអ្នកស្រាវជ្រាវដទៃទៀតជាដៃគូ ថ្មីៗនេះរកឃើញថា របបអាហារសម្រាប់កុមារនៅទូទាំងពិភពលោក បានធ្លាក់ចុះនៅក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩ គួរឲ្យព្រួយបារម្ភ។ បញ្ហានេះគេកត់សម្គាលឃើញថា៖ ការកើនឡើងនូវភាពក្រីក្រ វិសមភាព ជម្លោះ គ្រោះមន្តរាយ ដោយសារអាកាសធាតុ និងស្ថានភាពអាសន្នផ្នែកសុខភាព ដូចជាការឆ្លងរាតត្បាតជាសាកលនៃជំងឺកូដវីដ១៩ជាដើម កំពុងរួមចំណែកធ្វើឲ្យមានវិបត្តិនេះឡើង។ ដោយឡែកនៅកម្ពុជា គេរកឃើញថា កុមារដែលមានអាយុក្រោម៥ឆ្នាំមានត្រឹមតែ៣៥%ប៉ុណ្ណោះ ដែលបានញាំអាហារក្នុងកម្រិតដែលអាចទទួលយកបានក្នុងកម្រិតទាបបំផុត។ »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម

ពាក្យ​គន្លឹះ
law health

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល