វីដេអូ

តើ​តំណាងរាស្ត្រ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បាន​តាម​របៀបណា​?

អ្នក​តំណាង​ឱ្យ​ពលរដ្ឋ​ ដែល​ជាប់​ឆ្នោត​ជាពិសេស​​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​តំណាងរាស្រ្តមាន​តួនាទីសំខាន់​ក្នុង​ការស្ដាប់​សំណើ​ ​តាមដាន​សុខទុក្ខ​ និង​ចូលរួមដោះស្រាយបញ្ហា​ទុក្ខលំបាក ពលរដ្ឋ​ជាម្ចាស់​ឆ្នោត។ ក្នុង​ពេល​ដែល​​ជំងឺកូវីដ-១៩​​ឆ្លងរាល​ដាលខ្លាំងនៅ ក្រុង​ភ្នំពេញ ក្រុងតាខ្មៅ និង​តំបន់​សំខាន់​ៗនៅតាម​ខេត្ត​មួយចំនួន ដែល​ត្រូវគេ​បិទ​ខ្ទប់ ពលរដ្ឋ​ជាច្រើន​​នាំ​គ្នា​ដង្ហោយសុំ ជំនួយ​សង្រ្គោះជាបន្ទាន់។ ចំណែកពលរដ្ឋ​មួយចំនួនទៀតក៏បាត់បង់ចំណូលសុំ​ឱ្យ​ផ្អាក​សង​បំណុល​ធនាគារ ខ្លះ​ទៀត​ស្នើ​សុំបញ្ចុះ​ថ្លៃទឹក​ថ្លៃភ្លើង ខ្លះ​ទៀត​សុំ​បញ្ចុះ​ថ្លៃ​បន្ទប់​ជួល​ជាដើម។ ក្រៅពីនេះ​ក៏​មាន​បញ្ហាពលរដ្ឋ​ត្រូវ​មាន​ទោស និង​ផាកពិន័យ​ដែលល្មើស​បម្រាប​បិទខ្ទប់ ស្របពេល​​អ្នកជំងឺ​កើនច្រើន​ខ្វះ​កន្លែង​ព្យាបាល ព្យាបាល​មិន​ទាន់ពេល​វេលា​ជាដើម។ តើ​អ្នកតំណាង​ពលរដ្ឋពិសេស​អ្នក​​តំណាងរាស្រ្ត​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ជូន​ពលរដ្ឋ​បាន​តាម​របៀប​ណា?

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល