ពលរដ្ឋខេត្តកណ្ដាល និងខេត្តតាកែវជិត ២០០នាក់ បាននាំគ្នាដាក់ញត្តិទៅរដ្ឋសភានៅថ្ងៃទី១៧ ខែធ្នូ ដើម្បីសុំឱ្យស្ថាប័ននីតិប្បញ្ញត្តិមួយនេះ អន្តរាគមន៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ក្នុងគម្រោងសាងសង់ព្រលានយន្តហោះថ្មី។ ពលរដ្ឋបញ្ជាក់ថា ក្រុមហ៊ុនបានឈូសឆាយដោយមិនទាន់ទិញដីពីពលរដ្ឋក្នុងតម្លៃសមរម្យនៅឡើយ។ រាយការណ៍ដោយលោក សេក បណ្ឌិត និងផលិតដោយលោក សន ចាន់រដ្ឋា៖
ពាក្យគន្លឹះ
land dispute
ocic
pung kheav se