សាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤កុម្ភៈបានផ្លាស់ប្តូរកម្មវិធីពីសវនាការជំនុំជម្រះទៅជាសវនាការលើបណ្តឹងសុំនៅក្រៅឃុំវិញ ពាក់ព័ន្ធនឹង សំណុំរឿងរបស់សកម្មជននយោបាយរបស់សកម្មជនគណបក្សប្រឆាំង និងសកម្មជនដីធ្លីសរុប៨នាក់ ។ ក្រុមមេធាវីលើកឡើងថា សវនាការនេះមានភាពអយុត្តិធម៌សម្រាប់ជនជាប់ចោទ ដោយសារអាជ្ញាធរបានដាក់ខ្នោះដៃពួកគេនៅក្នុងបន្ទប់សវនាការ។