វីដេអូ

បុគ្គលិក​ណាហ្គាវើលដ៍ និង​សហជីព​ជាង​២០ ទាមទារ​ឱ្យ​ក្រសួងការងារ​បញ្ឈប់​ការ​ចោទ​ប្រកាន់​លើ​តំណាង​សហជីព​ដែល​ឃ្លាំ​មើល​វិវាទ​ណាហ្គាវើលដ៍

ក្រុម​កូដករ​ណាហ្គាវើលដ៍ និង​ក្រុម​សមាគម សហជីពមកពីចំនួន២៤ស្ថាប័ន ដែល​មាន​គ្នា​ចំនួន​ជាង​៥០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែសីហា បាន​ប្រមូល​ផ្តុំ​ដាក់​ញត្តិ​ស្នើ​សុំ​ឲ្យ​ក្រសួង​ការងារ​ បញ្ឈប់​ការ​ចោទ​ប្រកាន់ ការ​គំរាម​កំហែង និង​ការ​លាប​ពណ៌​ដោយ​គ្មាន​មូល​ដ្ឋាន​លើ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី យ៉ាង សុភ័ណ្ឌ ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ ឃ្លាំ​មើល​ការ​ធ្វើកូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើលដ៍​កាល​ពី​ពេល​ថ្មីៗនេះ។​ក្រៅ​ពី​នេះ ពួកគាត់​ក៏​ទាមទារ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ ជួប​ជជែក​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ផង​ដែរ។

ពាក្យ​គន្លឹះ
nagaworld ogazation ngo

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល