វីដេអូ

តើ​មាន​អាថ៌កំបាំង​អ្វីនៅពីក្រោយការដោះលែងកូដករណាហ្គាវើលដ៍ទាំង ១១នាក់?

វិវាទការងារដ៏រ៉ាំរ៉ៃនៅក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ បានអូសបន្លាយពេលជាង ៩ ខែ មកហើយ នៅតែគ្មានដំណោះស្រាយសមស្រប។ បុគ្គលិកដែលធ្វើកូដកម្មទាមទាររកដំណោះស្រាយ ត្រូវរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត​ ពីសំណាក់អាជ្ញាធររដ្ឋ។   ថ្មីៗនេះ ក្រោយមានសម្ពាធជាច្រើនពីកូដករ សហជីព អង្គការសង្គមស៊ីវិលទាំងជាតិ និង​អន្តរជាតិ​ អាជ្ញាធរបានសម្រេចដោះលែងអ្នកជាប់ឃុំទាំង ១១ នាក់ដោយមានលក្ខខណ្ឌជាច្រើន។ ក្នុងពេលជាមួយគ្នានេះ ក្រសួងការងារប្រញាប់ទទួលស្គាល់​សហជីពមួយ យ៉ាងតក់ក្រហល់ ដោយគ្មានការ​យល់ព្រមពីក្រុម​កូដករ។   តើនេះជាសុឆន្ទៈពិតប្រាកដ ក្នុងការជួយរកដំណោះស្រាយជូនកម្មករ? ​​ »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល