វីដេអូ

ស្នងការ​ខេត្ត​កំពង់​ស្ពឺ ​ផ្អាក​ការ​សាក​សួរ​តំណាង​សហគមន៍​ព្រៃ​ឈើ ​និង​ដីធ្លី​

ស្នង​នគរបាល​ខេត្ត​កំពង់ស្ពឺ ​សម្រេច​លើក​ពេល​សាកសួរ​តំណាង​ប្រជា​ពលរដ្ឋ​៦​នាក់ មក​ពី​សហគមន៍​ឧត្ដម​ស្រែ​ពស់​ ពាក់​ព័ន្ធ​នឹង​ករណី​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ គំរាម​និង​ជេរ​ប្រមាទ​ជា​សាធារណៈ ទៅ​ពេល​ក្រោយ​ ​ដោយ​មិន​កំណត់​។ តំណាង​ពលរដ្ឋ​ថា​ការ​កោះ​ហៅ​ពី​សំណាក់​សមត្ថកិច្ច​នេះ ទំនង​ជា​កើត​ចេញ​ពី​ការ​តវ៉ា​របស់​អ្នក​ភូមិ​ពោធិ៍​មាស ដែល​បាន​នាំ​គ្នា​ជិត​ ២០០​នាក់  ទៅ​ឃាត់​​ទាហាន​មួយ​ក្រុម ​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដីព្រៃ​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​សហគមន៍ កាល​ពី​ខែ​តុលា​កន្លង​មក​នេះ។ ការ​លើក​ពេល​សួរ​នាំ​នេះ គឺ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រមាណ​៧០០​នាក់  នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ភូមិ​ចំនួន​៦​ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ មក​ជួប​ជុំ​នៅ​មុខ​ស្នងការ​ខេត្ត​កំពង់​ស្ពឺ ដើម្បី​​គាំទ្រ​តំណាង​របស់​ពួកគាត់។ ​​​​»» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #ខ្មែរ #ដីធ្លី

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល