វីដេអូ

អង្គការជាតិនិងអន្តរជាតិអំពាវនាវ​ឲ្យស៊ើបអង្កេតឃាតកម្ម​បណ្ឌិត កែម ឡី

2019-07-09

អង្គការសង្គមស៊ីវិលជាតិ និង អន្តរជាតិចំនួន ២៤ អំពាវនាវឲ្យរបបលោក ហ៊ុន សែន បង្កើតគណកម្មការស៊ើបអង្កេតដោយឯករាជ្យ លើករណីឃាតកម្មលោកបណ្ឌិត កែម ឡី ដើម្បីរកយុត្តិធម៌ ជូនក្រុមគ្រួសារលោក។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា នៅថ្ងៃទី ០៩ ខែ កក្កដានេះ អង្គការទាំងនេះ ដែលរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គណៈកម្មការអ្នកច្បាប់អន្តរជាតិ និង សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្សផង រក ឃើញថា បើទោះជារយៈពេលបីឆ្នាំបានកន្លងផុត ទៅហើយក្តី ក៏នៅតែគ្មានការ ស៊ើបអង្កេតណាមួយ ប្រកបដោយប្រសិទ្ធភាពនោះដែរ ដោយសារតែគ្មាន គណកម្មការស៊ើបអង្កេតឯករាជ្យ និង ឥតលម្អៀង ដើម្បីស៊ើបអង្កេត ករណីឃាត កម្មនេះឲ្យបានហ្មត់ចត់ និងត្រឹមត្រូវ។

ពាក្យ​គន្លឹះ
local international ngos investigation kem ley

ព័ត៌មាន (0)
Share

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល