វីដេអូ

ផលប៉ះពាល់នៃគ្រឿងញៀន លើយុវជនតាមសហគមន៍

«សន្តិភាព» ដែលលោកនាយករដ្ឋមន្ត្រីតែងតែអួតអាង ឥឡូវនេះកំពុងធ្វើឱ្យសង្គម កម្ពុជា វឹកវរ នឹងសមរភូមិសង្គ្រាមដ៏សម្បើមមួយទៀត។ សមរភូមិសង្គ្រាមក្នុងសម័យ «សន្តិភាពសម្តេចតេជោ» នេះ មិនមែនជាសមរភូមិសង្គ្រាមជម្លោះប្រដាប់អាវុធទេ តែជាសង្គ្រាមប្រឆាំងនឹងគ្រឿងញៀន។ ថ្មីៗនេះ អាជ្ញាធរទើបតែ បង្រ្កាបបានករណីរោងចក្រកែច្នៃសារធាតុញៀន ដែលមិនធ្លាប់មានពីមុនមក និងបានរកឃើញសារធាតុផ្សំសម្រាប់ ផលិតគ្រឿងញៀនរហូតដល់ទៅ៨០តោន។ ករណីបង្រ្កាបនេះ កំពុងបង្កើនក្ដីបារម្ភក្នុងសង្គមកម្ពុជាទាំងមូលពីផលប៉ះពាល់នៃបញ្ហាគ្រឿងញៀនទាំងនោះ ទៅលើសហគមន៍ និងសមាជិកគ្រួសារ ជាពិសេសទៅលើយុវជន ព្រោះគ្រឿងញៀនបានចូលកាន់តែកៀកប្រជាពលររដ្ឋ នៅគ្រប់ច្រកល្ហក មិនថា ទីក្រុង ឬជនបទ ឡើយ។ សម្ភាសលោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌល ដើម្បីប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ និងលោក ហង្ស ប្រសើរ អនុប្រធាន សមាគមអប់រំព្យាបាលជនប្រើប្រាស់គ្រឿងញៀន និង បណ្ដុះបណ្ដាលចំណេះដឹង ដែលហៅកាត់ថា មណ្ឌលបន្សាបគ្រឿងញៀន ឌីធីអេ (DTA) ជុំវិញថាតើគ្រឿងញៀនមានផលប៉ះពាល់យ៉ាងណា ទៅលើយុវជនតាមសហគមន៍? ----------------------------------------------------------------------------- ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖ »» Instagram: www.instagram.com/rfakhmer »» Telegram: t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer »» យូធូប (YouTube) www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH #RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល