ប្រទេសកុម្មុយនិស្តចិនបានបង្កើនការរៀបចំកិច្ចប្រជុំកំពូល និងជំនួបទ្វេភាគីនានា ទាំងផ្ទាល់មុខ និងតាមប្រព័ន្ធអនឡាញជាមួយកម្ពុជាគួរឱ្យកត់សម្គាល់ ចាប់តាំងពីកម្ពុជាក្លាយជាប្រធានប្តូរវេនអាស៊ានលើកទីបី ។ កិច្ចប្រជុំទាំងនោះភាគច្រើនត្រូវបានធ្វើឡើងកៀកៗគ្នា ឬប្រដំប្រសងគ្នាគ្នាក្រោយកម្ពុជារៀបចំកិច្ចប្រជុំអាស៊ានរួច។ ថ្មីៗនេះទៀតសោត កម្ពុជាបានប្ដេជ្ញាចិត្តពង្រឹងការ ប្រាស្រ័យទាក់ទងកម្រិតខ្ពស់បែបយុទ្ធសាស្ត្រជាមួយចិនបន្ថែមទៀត។ ប្រទេសទាំងពីរក៏ប្ដេជ្ញាជួយគ្នារឿងរក្សាស្ថិរភាពនយោបាយ និងបញ្ហាកោះតៃវ៉ាន់ ផងដែរ។ តើការបង្កើនយុទ្ធនាការការទូតរបស់ប្រទេសកុម្មុយនិស្តចិន មកលើកម្ពុជាបែបនេះ ឆ្លុះបញ្ចាំងយ៉ាងណាខ្លះចំពោះភាពជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជា? លោក មាន ឫទ្ធិ នឹងរាយការណ៍ផ្ទាល់អំពីរឿងនេះ៖
ពាក្យគន្លឹះ
chinareach
cam-china