សាច់ញាតិសកម្មជនបក្សប្រឆាំងជាង ១០នាក់តវ៉ាជាថ្មីនៅសាលាដំបូងរាជធានីភ្នំពេញ តែត្រូវក្រុមសន្តិសុខខណ្ឌ៧មករា និងអាជ្ញាធររារាំង រុញច្រាន និងបណ្តេញពួកគាត់ចេញ មិនឲ្យចូលទៅឈរតវ៉ានៅមុខសាលាដំបូងបាននោះទេ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការរារាំង គំរាមកំហែង និងមិនឲ្យប្រជាពលរដ្ឋធ្វើការតវ៉ាបញ្ចេញមតិ គឺជាការរំលោភសិទ្ធមនុស្ស និងមិនគោរពគោលការលទ្ធិប្រជាធិបតេយ្យ។