វីដេអូ

លោក សម រង្ស៊ី ឆ្លើយតប រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជាច្រានចោលការសម្រេចរបស់សភាអឺរ៉ុប

រដ្ឋសភា និង ព្រឹទ្ធសភា​របប​ឯកបក្ស​ បាន​ចាត់​ទុក​សេចក្តី​សម្រេច​របស់​សភាអឺរ៉ុប​ថា ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋានច្បាប់​ មាន​ចរិត​លម្អៀង និង​ក្រោម​ហេតុផល​នយោបាយ​។ ស្ថាប័ន​ទាំង​ពីរ​នេះ​អះអាង​ថា​ ដំណើរ​ការ​ប្រជាធិបតេយ្យ​ កំពុង​រីក​ចម្រើន​ទៅមុខ​ជា​លំដាប់។ ការអះអាងបែបនេះ ជាការឆ្លើយតបទៅសេចក្តីសម្រេចសភាអឺរ៉ុប​កាល​ពី​ថ្ងៃទី១១ មីនា ដែលបាន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​​កម្ពុជា ​​លុបចោល​​​សាលក្រម​ផ្តន្ទាទោស​​មន្ត្រី​​ជាន់ខ្ពស់​​បក្ស​ប្រឆាំង​​ ​ដោះលែង​​ និង​​ទម្លាក់ចោល​​បទចោទ​​ប្រឆាំង​នឹង​​សកម្មជន​​គណបក្ស សង្គ្រោះជាតិព្រមទាំងទាមទារឲ្យគណបក្ស​​សង្គ្រោះជាតិ​​រស់​​ឡើង​វិញ។ សភាអឺរ៉ុប​ក៏​ជំរុ​ញ​ឱ្យ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​នយោបាយ និង​កង​កម្លាំង​ប្រដាប់​អាវុធនៃ​របបក្រុង​ភ្នំពេញ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះទង្វើ​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែរ។ តើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី​ យល់​ឃើញ​យ៉ាង​ណា​ដែរ​ចំពោះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ និង​ការ​បដិសេធ​របស់ រដ្ឋសភា និង ព្រឹទ្ធសភា របប​ឯក​បក្ស​នេះ​? »» Join Telegram: https://t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer »» យូធូប (YouTube) www.youtube.com/RFAKhmerVideo »» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia »» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH #RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា

ពាក្យ​គន្លឹះ
politics sam rainsy european union

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល