វីដេអូ

លោក រ៉ាត់ រត្នមុនី​ ទទួល​បាន​សេរីភាព​ឡើង​វិញ បន្ទាប់ពី​អនុវត្តន៍​ទោស​រយៈពេល ២ឆ្នាំ

សកម្មជន​ការងារ និង​សិទ្ធិមនុស្ស ​លោក រ៉ាត់ រត្នមុនី​ ទទួល​បាន​សេរីភាព​ឡើង​វិញ​ហើយ នៅ​រសៀល​ថ្ងៃទី១១ ធ្នូ​នេះ បន្ទាប់​ពី​តុលាការ​ឃុំខ្លួន​លោក​អស់​រយៈ​ពេល​២ ឆ្នាំ​មក ពី​បទ​ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” ដោយសារ​លោក​ជួយ​ផលិត​ភាពយន្តឯកសារ​ស្តី​ពី​ការ​ជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្ស៊ី។ ទោះជាបាន​រួច​ផុតពីការ​ឃុំ​ខ្លួនពេល​នេះ​ពិត​មែន ក៏សំណុំ​រឿងរបស់លោក រ៉ាត់ រត្នមុនី ​មិន​ទាន់​ចប់​ដែរ ព្រោះ​សាលាឧទ្ធរណ៍​ភ្នំពេញ​មិន​ទាន់​បើកការ​ជំនុំ​ជម្រះ​ជាថ្មី តាម​ការ​បង្គាប់​របស់​តុលាការ​កំពូល​នៅឡើយទេ។

ពាក្យ​គន្លឹះ
human rights rath rott mony

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល