វីដេអូ

វេទិកាអ្នកស្តាប់៖ រដ្ឋាភិបាលកម្ពុជា និងថៃកំពុងប្រើវប្បធម៌ "អញជួយឯង ឯងជួយអញ"

រដ្ឋាភិបាល​ថៃ​បន្ត​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​ នៅ​ប្រទេស​ថៃ​ ទៅ​ឲ្យ​របប​ក្រុង​ភ្នំពេញ​វិញ​ ដើម្បី​ផ្ដន្ទាទោស​ជា​បន្ត​បន្ទាប់​។  ករណី​នេះ  គឺ​ជា​រឿង​រំលោភ​អនុសញ្ញា​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ភាគី​កម្ពុជា​បាន​ចុះហត្ថលេខា​ទទួល​ស្គាល់។ ​ អ្នកវិភាគ​មើល​ឃើញ​ថា អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​ទៅ​ឲ្យ​របប​លោក​ ហ៊ុន សែន ម្ដង​ហើយ ម្ដងទៀត​នេះ ដោយសារ​តែ​រដ្ឋាភិបាល​ថៃ និង​កម្ពុជា​ប្រើ​វប្បធម៌ "អញជួយឯង ឯងជួយអញ"  ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់​ការ​នៅ​ក្នុង​តំបន់។ វាគ្មិនក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី៖ ១. អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្សសង្គ្រោះជាតិ ២. បណ្ឌិត សេង សារី អ្នក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម

ពាក្យ​គន្លឹះ
human rights refugee

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល